PSG ​ថា ​Neymar ​នឹង​ជា​សះស្បើយ​ទាន់​ល្មម​សម្រាប់​លេង​ទល់ Barcelona ​

ក្រុម PSG ​បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ Neymar ​នឹង​អាច​ចូល​លេង​បាន​ល្មម​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​Neymar ​បាន​រង​របួស​កាល​លេង​ទល់​ក្រុម Lyon ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ហើយ​មាន​ការ​វិភាគ​ជា​ច្រើន​យល់​ថា​របួស​ធ្ងន់ធ្ងរ​នោះ​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​រូបគេ​ពិបាក​ត្រលប់​មក​វិញ​ជាក់​ជា​មិន​ខាន។ ​ដោយ​ឡែក​ក្រោយ​ពី​ពិនិត្យ​ដិតដល់​ទៅ ​ទើប​ឃើញ​ថា​រូបគេ​នឹង​អាច​ចូល​លេង​វិញ​បាន​ហើយ​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ ​

​ដំណឹង​ល្អ​នេះ​គឺ​មាន​ន័យ​ថា​រូបគេ​នឹង​អាច​ចូល​លេង​ឱ្យ​ក្រុម PSG ​បាន​វិញ​ហើយ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។ ដោយ​ប៉ះ​ក្រុម Barcelona ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT