ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ជួយក្រុម Juventus យកឈ្នះលើក្រុម Parma ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតបានរង្វាន់ Serie A ។សម្រាប់ការប្រកួតនេះ ក្រុម Juventus ហាក់ដូចជាមិនមានអ្វីលំបាកនោះទេ។ ពួកគេរកបាន២គ្រាប់នៅតង់ទី១ និងបន្ថែមបាន២គ្រាប់ទៀតនៅតង់ទី២។
ដោយក្នុងចំណោម៤គ្រាប់នោះ ក៏មានចំណែករបស់ Ronaldo ២គ្រាប់ផងដែរ។ ការរកបានថែម២គ្រាប់នេះ គឺធ្វើឱ្យកីឡាករវ័យ៣៥ឆ្នាំនេះរកបាន៣៣គ្រាប់ហើយក្នុងឆ្នាំ ២០២០នេះ។វាជាកំណត់ត្រាមួយដែលទើបកើតមានថ្មីក្នុងរយៈពេល៥៩ឆ្នាំនេះទេ ដែលមានកីឡាករម្នាក់រកបានដល់ទៅ៣៣ឆ្នាំក្នុងរយៈពេល១ឆ្នាំ។
ដោយកាលពីឆ្នាំ១៩៦១ មានកីឡាករម្នាក់ធ្វើបានដែរ ឈ្មោះថា Omar Sivori ។ យ៉ាងណាមិញ Ronaldo នៅសល់ការប្រកួតទៀតមុនដាច់ឆ្នាំ ដែលអាចនឹងបំបែកកំណត់ត្រាក៏ថាបាន៕
ប្រភព៖ DailyMail