គ្រូ Barca ​បន្ទោស​កូន​ក្រុម ​ក្រោយ​លេង​តាម​ត្រឹម​ស្មើ Valencia ​២-២​

​ក្រុម FC Barcelona ​នៅ​យប់មិញ​នេះ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Valencia ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។ក្រុម​ភ្ញៀវ Valencia ​ជា​អ្នក​នាំ​មុខ​បាន​មុន​លើ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​មុន​ពេល Messi ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៤៥+៤​ទៅ​ហើយ។ ​

ឈាន​ដល់​តង់​ទី​២ ​Barcelona រក​គ្រាប់​បាល់​នាំ​មុខ​បាន​វិញ​ម្ដង ​ដោយ Araujo ​នៅ​នាទី​៥២ ​មុន​ពេល Gomez ​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ Valencia ​បាន​វិញ​ទៀត​នៅ​នាទី​៦៩។ ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២។

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Ronald Koeman ​បាន​និយាយ​ថា​៖ “យើង​មាន​ឱកាស​ខ្លះ ប៉ុន្តែ​យើង​មិន​បាន​ផ្ដោត​លើ​វា​នោះ​ទេ។ យើង​បាន​ចេញ​ទៅ​លេង​នៅ​តង់​ទី​២ ដើម្បី​ឈ្នះ ​ប៉ុន្តែ​យើង​មិន​អាច​បង្កើត​ឱកាស​បាន​ច្រើន​តាម​យើង​ចង់​បាន​ទេ។ ​កីឡាករ​ក្មេង​ៗ​របស់​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្លាំង​ជាង​នេះ ដើម្បី​ឈ្នះ​ការ​ប្រកួត​សំខាន់​ៗ”៕

 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT