Arteta ​ថា​បញ្ហា Arteta ​មិន​ធម្មតា ​មិន​ងាយ​ដោះ​ស្រាយ​បាន​ស្រួល​ៗ​ទេ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ២-១ ​ទៀត​ហើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​ក្រុម​របស់​លោក Arteta ​ពិត​ជា​ពិបាក​មែនទែន​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​និង​ទម្រង់​លេង​ល្អ​ឡើង​វិញ។ ​

ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ទៀត ដែល​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់​ក្នុង​តារាង​កាន់​តែ​យ៉ាប់​ទៅ​ហើយ។ ដោយ​១៤​ប្រកួត រក​បាន​១៤​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម Arsenal ​នៅ​មិន​ឆ្ងាយ​ពី​តំបន់​កាត់​ចោល​ខ្លាំង​នោះ​ទេ។

​លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​៖ “យើង​ពិត​ជា​មិន​សប្បាយ​ចិត្ត​ឡើយ​ជាមួយ​លទ្ធផល។ យើង​បាន​ព្យាយាម​សម្រាប់​ការ​ប្រកួត​នេះ ​ប៉ុន្តែ​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក​ទេ យើង​ត្រូវ​ការ​សំណាង​បន្តិច ​យើង​បាន​ត្រឹម​បុក​បង្គោល​ទី​ប៉ុណ្ណោះ។ ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ជាមួយ​ក្រុម​របស់​យើង គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ហើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT