សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិអន្តរជាតិ

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិសហព័ន្ធ កីឡាបាញ់កាំភ្លើងអន្តរជាតិជាផ្លូវការហើយ បន្ទាប់ពីមានការស្នើសុំពីភាគីកម្ពុជា តាមរយៈលិខិតប្រកាសផ្លូវការរបស់សហព័ន្ធអន្តរជាតិ។

ឯកឧត្ដម មៀច សុផាណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានឱ្យដឹងថា ការសម្រេចទទួលស្គាល់បេក្ខភាពពេញសិទ្ធិរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ជាអន្តរជាតិនេះត្រូវបានធ្វើឡើងក្រោយពីកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ នៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ ហើយបណ្ដាប្រទេសជាសមាជិក អន្តរជាតិនានាសុទ្ធតែបានបង្ហាញការគាំទ្រ ចំពោះការសម្រេចនេះ។

ថ្នាក់ដឹកនាំ សហព័ន្ធកីឡា បាញ់កាំភ្លើងអន្តរជាតិបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មី គឺកម្ពុជា ព្រមទាំងប្រកាសអំពីជំហរ ត្រៀមអញ្ជើញក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT