របួស​ជង្គង់​ធ្វើ​ឱ្យ Aguero ​មិន​អាច​ជួយ​ក្រុម Man City ​ឱ្យ​បាន​ពេញ​លេញ​នោះ​ទេ​

ខ្សែ​ប្រយុទ្ធ Sergio Aguero ​កំពុង​មាន​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ​មែនទែន ហើយ​វា​បាន​បង្ក​ឱ្យ​រូបគេ​អវត្តមាន​ជា​ច្រើន​ប្រកួត​នា​រដូវ​កាល​នេះ​។

​ជាក់​ស្ដែង​ទល់​ក្រុម West Brom ​កន្លង​ទៅ គឺ​រូបគេ​លេង​បាន​ត្រឹម​តែ​១៤​នាទី​ប៉ុណ្ណោះ។ ហើយ​ក្រោយ​មក ​ក៏​សប្ដាហ៍​នេះ​មិន​បាន​ចូល​ហាត់​ដែរ ដោយសារ​តែ​ជង្គង់​ឈឺ​នៅ​ឡើយ។ បញ្ហា​ជាប់​រហូត​នេះ ​ធ្វើ​ឱ្យ​លោក Pep ​ឈឺ​ក្បាល​មែនទែន ព្រោះ​មិន​មាន​ប្រយុទ្ធ​កណ្ដាល​ល្អ​ម្នាក់​ដើម្បី​ជួយ​ក្រុម​ទាល់​តែ​សោះ។

​កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ពី​របួស​របស់​ខ្លួន​ថា ​វា​បង្ក​ផល​ប៉ះ​ពាល់​ច្រើន។ ​ម្ដង​ជង្គង់​នេះ​ឈឺ ​ម្ដង​មិន​ឈឺ​នោះ​ទេ។ រូបគេ​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​ពេទ្យ​ជាប់​មក​រហូត ប៉ុន្តែ​វា​ហាក់​ដូច​ជា​មិន​បាន​ប្រសើរ​ឡើង​ទាល់​តែ​សោះ។ Aguero ​សង្ឃឹម​ថា​សុបិន​អាក្រក់​នេះ ​នឹង​ឆាប់​រំលង​ទៅ​លឿន​បំផុត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT