Everton ​ចង់​យក​កីឡាករ Juventus ​ម្នាក់​នេះ​មក​រួម​ក្រុម​នៅ​ខែ​មករា​

​Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​កំពុង​សម្លឹង​ឃើញ​ខ្សែ​បម្រើ Sami Khedira ​របស់​ក្រុម Juventus ​មក​រួម​ក្រុម​នៅ​ពេល​ខាង​មុខ​នេះ ក្រោយ​ពី​រូបគេ​មិន​សូវ​មាន​ឱកាស​លេង​នៅ​អ៊ីតាលី​ឡើយ។

​ Ancelotti ​ធ្លាប់​ធ្វើ​ការ​ជាមួយ Khedira ​កាល​នៅ​ដឹក​នាំ​ក្រុម Real Madrid ។ ​ដោយ​ឃើញ​ថា​ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​នេះ​នឹង​អស់​កុងត្រា​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ ​ទើប​បាន​ជា​លោក​មាន​បំណង​នាំ​យក​រូបគេ​មក​រួម​ក្រុម​តែ​ម្ដង ​ហើយ​បច្ចុប្បន្ន​កំពុង​ទាក់ទង​យ៉ាង​ជិតស្និទ្ធិ​បំផុត។ ​ក្រុម Everton ​អាច​នឹង​បើក​ការ​ចរចា​នៅ​ខែ​មករា ប៉ុន្តែ​បើ​តម្លៃ Juventus ​ដាក់​ខ្ពស់​ពេក ​នោះ​ពួកគេ​នឹង​រង់ចាំ​យក Free ​នៅ​ចប់​រដូវ​កាល​តែ​ម្ដង។

​ក្រុម Everton ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ancelotti ​ឃើញ​ថា​អាច​យក​កីឡាករ​ល្អ​ៗ​មក​ច្រើន​ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​កាល​នៅ Real Madrid ​តែ​ម្ដង។ ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ ​លោក​បាន​នាំ​យក James Rodriguez ​មក​រួម​ក្រុម​បាន​ម្នាក់​មក​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT