មក​ដឹង Messi ​និង Ronaldo ​បោះ​ឱ្យ​នរណា ​ជា​កីឡាករ​ល្អ​បំផុត​?

ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់ FIFA ​បាន​ប្រកាស​លទ្ធផល​នៅ​យប់មិញ​នេះ​ហើយ ​ដោយ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Robert Lewandoski ​របស់​ក្រុម Bayern Munich ​។​ស្រប​ពេល​លទ្ធផល​អ្នក​លេខ​២​វិញ​បាន​ទៅ​លើ Ronaldo ​និង​លេខ​៣ ​បាន​ទៅ​លើ Messi។

​ពាន​រង្វាន់​ធំ​ខាង​លើ​នេះ ​គឺ​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ ​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​និង​អ្នក​កាសែត​ផង​ដែរ។ ​ដោយ​ក្នុង​នោះ Lionel Messi ​និង Cristiano Ronaldo ​ក៏​មាន​សិទ្ធិ​បោះ​ដូច​គ្នា។

​បើ​តាម​របាយការណ៍​របស់FIFA ​ គឺ​ចេញ​មក​ថា Messi ​ប្រធាន​ក្រុម​អាហ្សង់ទីន​បាន​បោះ​ឱ្យ Neymar ​លេខ​១ ​Mbappe ​លេខ​២ ​និង Lewandowski លេខ​៣។​ស្រប​ពេល Ronaldo ​វិញ ​បាន​បោះ​ឱ្យ Lewandowski លេខ​១ Messi ​លេខ​២ ​និង Mbappe ​លេខ​៣៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT