ជួយ Liverpool ​ឈ្នះ Premier League ​លោក Klopp ​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​របស់ FIFA 

​លោក Jurgen Klopp ​បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​របស់ FIFA ​ហើយ ​ក្រោយ​ពី​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន Premier League ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​។នេះ​ជា​លើក​ទី​២ ​ហើយ​ដែល​លោក Klopp ​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​នេះ។ ដោយ​ឆ្នាំ​មុន លោក​ឈ្នះ​ក្រោយ​ពី​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង​ឆ្នាំ​នេះ​វិញ ​ឈ្នះ​ក្រោយ​ពី​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់ English Premier League ​។ ​អ្

នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​បាន​អះអាង​ថា​ខ្លួន​មិន​នឹក​ស្មាន​ដល់​ទេ​ថា អាច​ឈ្នះ​ពាន​បាន ​ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​បោះ​ឱ្យ​លោក​ផង​ដែរ។សូម​បញ្ជាក់​ថា​នៅ​ឆ្នាំ​នេះ ​គ្រូ​បង្វឹក​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង Top3 ​មាន Klopp , Hans-Dieter Flick ​របស់ Bayern Munich ​និង Marcelo Bielsa ​របស់​ក្រុម Leeds United ​។

​លោក Flick ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​៣​ក្នុង​១​រដូវ​កាល​ទាំង​លីគ​អាល្លឺម៉ង់ UEFA Champions League ​និង Cup។ ស្រប​ពេល Bielsa ​វិញ ​ជួយ Leeds ​ឡើង​មក​លេង​នៅ Premier League ​វិញ៕

LIVERPOOL, ENGLAND – Monday, September 28, 2020: Liverpool players celebrate with goal-scorer Diogo Jota after he scores the third goal to make the score 3-1 during the FA Premier League match between Liverpool FC and Arsenal FC at Anfield. The game was played behind closed doors due to the UK government’s social distancing laws during the Coronavirus COVID-19 Pandemic. (Pic by Propaganda)

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT