Son ​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​របស់ FIFA ​

១​គ្រាប់​ដែល​រក​បាន​ទល់​ក្រុម Burnley ​របស់​ខ្សែ​ប្រយុទ្ធ Son Heung-min បាន​ឈ្នះ​ពាន​រង្វាន់ Puskas Award ឬ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ។

​អំឡុង​ពេល​ក្រុម Spurs ​ឈ្នះ​លើ​ក្រុម Burnley ​៥-០ ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ Son ​រក​បាន​១​គ្រាប់​ផង​ដែរ ដែល​ជា​គ្រាប់​បាល់​អូស​ដាច់​ខ្សែ​ការពារ​ជា​ច្រើន​នាក់។ ​នេះ​ជា​មោទកភាព​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​រូប​នេះ ​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​របស់ FIFA ​បាន។ ដោយ​ឡែក​បច្ចុប្បន្ន Son ​ក៏​នៅ​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដដែល ​ជួយ​ក្រុម Spurs ​រក​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត​ទៅ​ហើយ។

​រំលឹក​ថា​ពាន​រង្វាន់ Puskas Award ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​កន្លង​ទៅ។ ​ដោយ Son ​ជា​កីឡាករ​ទី​៣​នៅ​អង់គ្លេស​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​បន្ទាប់​ពី ​Giroud ​នៅ​ឆ្នាំ​២០១៧ ​និង Salah ​នៅ​ឆ្នាំ​២០១៨៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT