Lewandowski ​យក​ឈ្នះ Ronaldo ​និង Messi ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​

​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​បាន​ឈ្នះ​ពាន​រង្វាន់​ The Best men’s player of 2020 ​ក្រោយ​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង Cristiano Ronaldo ​និង Lionel Messi ​។

​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ ​ខាង​លើ​នេះ​កាល​ពី​រដូវ​កាល​មុន​ជា Top Scorers ​និង​បាន​ជួយ​ក្រុម Bayern Munich ​ឈ្នះ​ពាន​រង្វាន់​ធំ​២​គឺ Bundesliga , UEFA Champions League ​និង DFB- Pokal ​។ ​ដោយសារ​តែ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​ហើយ ទើប​បាន​ជា​រូបគេ​ទទួល​បាន​ការ​បោះ​ឆ្នោត​ឱ្យ​បាន​យ៉ាង ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ​។

​ដោយ​ឡែក​សម្រាប់​អ្នក​លេខ​២​វិញ ​បាន​ទៅ​លើ Ronaldo ​និង​លេខ​៣​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Lionel Messi ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT