ONE Championship ត្រៀមរួចជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់ប្រចាំឆ្នាំ២០២០ នេះ។
នៅថ្ងៃសុក្រទី១៨ ខែធ្នូ ចុងសប្ដាហ៍នេះ ស្ថាប័នរៀបចំព្រឹត្តិការណ៍ក្បាច់គុនធំបំផុតលំដាប់ពិភពលោកនឹងរៀបព្រឹត្តិការណ៍ប្រកួតមួយឈ្មោះថា ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ គូឯកក្នុងព្រឹត្តិការណ៍នោះ Roman Kryklia ដែលជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Light Heavyweight នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹង Andrei “Mister KO” Stoica ក្រោយរង់ចាំអស់ជាយូរខែមកហើយ។
ជាមួយគ្នានោះគូឯករងNong-O Gaiyanghadao ដែលជាម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Bantamweight ឡើងការពារខ្សែក្រវាត់ទល់នឹងមិត្តរួមជាតិ Rodlek PK.Saenchai Muaythaigym ដែលជាជើងឯក ONE Bantamweight Muay Thai Tournament កាលពីពេលថ្មីៗនេះ។
សូមមើលវិធីទស្សនាព្រឹត្តិការណ៍ ONE: COLLISION COURSE ទៅតាមប្រទេសនីមួយៗដូចខាងក្រោម៖
ទស្សនាតាមវិធីណា?
ONE: COLLISION COURSE នឹងត្រូវផ្សាយទូទាំងពិភពលោកលើសពី១៥០ ប្រទេស ហើយអ្នកគាំទ្រអាចទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍, ថេបប្លេត, កុំព្យូទ័រ, ឬ ឧបករណ៍ចល័តផ្សេងៗទៀត។
ព្រឹត្តិការណ៍ទាំងមូលនឹងផ្សាយផ្ទាល់តាមឆាណែល YouTube របស់ ONE និង នៅលើ ONE Super App (លើកលែងតំបន់ខ្លះ)។ លើសពីនេះទៅទៀត ពីរគូដំបូងនឹងផ្សាយផ្ទាល់តាមផេក Facebook និង Twitter ផ្លូវការរបស់ ONE។
បន្ថែមពីលើនេះ អ្នកគាំទ្រនៅទីក្រុងតោ អាចចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន Singapore Indoor Stadium។
ការទស្សនាលម្អិតទៅតាមពេលវេលានៃប្រទេសនីមួយៗ សូមមើលខាងក្រោមនេះ៖
កម្ពុជា
ទស្សនាការផ្សាយផ្ទាល់តាមរយៈឆាណែល YouTube របស់ ONE ឬ ONE Super App ចាប់ពីវេលាម៉ោង ៧:៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន។
សហរដ្ឋអាមេរិក
ទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ទាំងមូលនៅលើ B/R Live ចាប់ពីម៉ោង ៧:៣០ ព្រឹកតទៅ។ ចំណែក ម៉ោងស្ដង់ដារលោកខាងកើត (EST)/ម៉ោងស្ដង់ដារអាស៊ីប៉ាស៊ីហ្វិក(PST) ចាប់ពី ៤:៣០ព្រឹក។
ចិន
ទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ Great Sports, BesTV , Kwai, ឬ iQiYi ចាប់ពីម៉ោង ៨:៣០ តទៅ ម៉ោងស្ដង់ដារនៅប្រទេសចិន (CST)។
ដូចគ្នានេះ BTV នឹងផ្សាយឡើងវិញចាប់ពីម៉ោង ៧:៣០ ល្ងាចម៉ោងស្ដង់ប្រទេសចិននាថ្ងៃសៅរ៍ទី ១៩ ខែ ធ្នូ។
លើសពីនេះទៀត SZTV5 នឹងផ្សាយព្រឹត្តិការណ៍ឡើងវិញចាប់ម៉ោង ១០:៣០-១១:៣០ យប់តទៅម៉ោងនៅប្រទេសចិននាថ្ងៃសៅរ៍ ទី ២៦ ខែ ធ្នូ និង ថ្ងៃអាទិត្យ ទី ២៧ ខែ ធ្នូ។
ជប៉ុន
ទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Abema TV ចាប់ពីម៉ោង ៩:៣០ យប់តទៅម៉ោងនៅជប៉ុន (JST)។
កូរ៉េ
ទស្សនាការផ្សាយផ្ទាល់នៅលើ IB Sports ឬ JTBC Golf & Sports ចាប់ពីម៉ោង ៩:៣០ យប់តទៅម៉ោងនៅកូរ៉េ (KST)។
ឥណ្ឌា
ទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Hotstar, ឬ Star Sports Select 1 ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅម៉ោងនៅឥណ្ឌា (IST)។
ឥណ្ឌូណេស៊ី
ទស្សនាការផ្សាយផ្ទាល់នៅលើ Vidio.com , MAXStream ឬ Kaskus TV ចាប់ពីម៉ោង ៧:៣០ ម៉ោងឥណ្ឌូណេស៊ីភាគខាងលិច (WIB)។
ជាមួយគ្នានោះ SCTV នឹងផ្សាយឡើងវិញនៅថ្ងៃដដែលចាប់ពីម៉ោង១១:៣០ យប់តទៅម៉ោងឥណ្ឌូណេស៊ីភាគខាងលិច (WIB)។
ម៉ាឡេស៊ី
ទស្សនាការផ្សាយផ្ទាល់ទាំងមូលនៅប៉ុស្តិ៍ទូរទស្សន៍ Astro SuperSport, RTM TV2, ឬ RTM RTM TV2 ចាប់ពីម៉ោង ៨:៣០ ល្ងាច ម៉ោងម៉ាឡេស៊ី (MYT)។
មីយ៉ាន់ម៉ា
ទស្សនាការផ្សាយផ្ទាល់នៅលើ Skynet ចាប់ពីម៉ោង ៧:០០ តទៅម៉ោងមីយ៉ាន់ម៉ា (MMT)។
ហ្វីលីពីន
ទស្សនាការផ្សាយផ្ទាល់តាម One Sports+ ចាប់ពីម៉ោង ៨:៣០ ល្ងាចតទៅម៉ោងនៅហ្វីលីពីន (PHT)។
ដូចគ្នានេះ TV5 នឹងផ្សាយឡើងវិញនៅថ្ងៃសៅរ៍ ទី ១៩ ខែ ធ្នូ ចាប់ពីវេលាម៉ោង ១១:០០ តទៅ ម៉ោងនៅហ្វីលីពីន(PHT)។
សិង្ហបុរី
ទស្សនាការផ្សាយនៅលើ meWATCH ចាប់ពីម៉ោង ៨:៣០ ល្ងាចតទៅម៉ោងនៅសិង្ហបុរី (SGT)។
ថៃ
ទស្សនាការផ្សាយផ្ទាល់នៅលើ AIS Play ចាប់ពីម៉ោង ៧:៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន(ICT)។
លើសពីនេះទៅទៀត ទូរទស្សន៍ Thairath TV32 នឹងផ្សាយឡើងវិញនៅថ្ងៃដដែលចាប់ពីម៉ោង ១០:៤០ យប់តទៅ (ICT)។
វៀតណាម
ទស្សនាព្រឹត្តិការណ៍នេះតាមរយៈកញ្ចក់ទូរទស្សន៍ HTV The Thao ចាប់ពីម៉ោង ៧ :៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន (ICT)។
គូប្រកួតទាំងអស់នៅព្រឹត្តិការណ៍នៅ COLLISION COURSE
- (c) Roman Kryklia vs. Andrei Stoica (ដណ្ដើមខ្សែក្រវាត់ឃីកបុកសីង ONE Light Heavyweight)
- (c) Nong-O Gaiyanghadao vs. Rodlek PK.Saenchai Muaythaigym (គុនចម្រុះ – ទម្ងន់ lightweight)
- Marat Gafurov vs. Lowen Tynanes (គុនចម្រុះ – ទម្ងន់ flyweight)
- Tatsumitsu Wada vs. Yodkaikaew Fairtex (គុនចម្រុះ – ទម្ងន់ bantamweight)
- Yusup Saadulaev vs. Troy Worthen (mixed martial arts – bantamweight)
- Chan Rothana vs. Xie Wei (mixed martial arts – flyweight)