Ole ​ថា​រាត្រី​នេះ Man Utd ​ត្រូវ​បង្ហាញ​ថា​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​មួយ​នៅ​អង់គ្លេស​

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម ​Sheffield United ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

វា​ជា​ការ​ចាប់​ផ្ដើម​ប្រកួត​ក្នុង​ពេល​វេលា​មមាញឹក​បំផុត​មួយ​នៅ​អង់គ្លេស ​ដោយ​ក្រុម​ទាំង​អស់​នឹង​ត្រូវ​លេង​កៀក​ថ្ងៃ​គ្នា​ខ្លាំង​មែនទែន។ ​ដោយ Man Utd ​នេះ​គិត​​ចាប់​ពី​ប្រកួត​យប់​នេះ​ទៅ ពួកគេ​នឹង​ត្រូវ​លេង​ដល់​ទៅ​៦​ប្រកួត ​ក្នុង​រយៈ​ពេល​១៦​ថ្ងៃ​ប៉ុណ្ណោះ។ ​យ៉ាងណាមិញ ការ​លេង​ញឹក​គ្នា​នេះ ត្រូវ​បាន​លោក Ole ​យល់​ឃើញ​ថា​ជា​ពេល​ល្អ សម្រាប់​ក្រុម​ដើម្បី​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ទៅ​វិញ។

​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​ខាង​លើ​បាន​និយាយ​ថា​៖ “នេះ​គឺ​ជា​ការ​ប្រកួត​ធំ​មួយ​សម្រាប់​ក្រុម​យើង។ ខ្ញុំ​នឹង​អស់​សង្ឃឹម​ប្រសិន​បើ​កីឡាករ​ទាំង​អស់ ​មិន​បាន​ដាក់​ចិត្ត​ដើម្បី​ប្រកួត​ប្រជែង​នេះ។ វា​ជា​ប្រកួត​តឹងតែង ​ប៉ុន្តែ​វា​ក៏​នឹង​ធ្វើ​ឱ្យ​យើង​អាច​បង្ហាញ​ថា​យើង​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​មួយ​ផង​ដែរ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT