Walcott ​ថា​ Arsenal ​ឥឡូវ​លេង​ខ្លាច​ៗ ​មិន​ដូច​មុន​ទេ​

​ខ្សែ​ប្រយុទ្ធ Theo Walcott ​បញ្ជាក់​ថា​ក្រុម​កាំភ្លើង​ធំ​បច្ចុប្បន្ន​លេង​ហាក់​ដូចជា​ខ្លាច​ៗ ​មិន​បង្ហាញ​ភាព​ខ្លាំងក្លា​ដូច​មុន​នោះ​ទេ។

Walcott ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Southampton ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Arsenal ​នៅ​យប់មិញ​នេះ។ ​ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​ទល់​ក្រុម​ចាស់​របស់​ខ្លួន​ហើយ ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​មើល​ឃើញ​ថា​ក្រុម​កាំភ្លើង​ធំ​បច្ចុប្បន្ន​លេង​មិន​បាន​ល្អ​ដូច​មុន​នោះ​ទេ។ ពួកគេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ខ្លាច​ៗ​ក្នុង​ការ​ប្រកួត។

​កីឡាករ​វ័យ​៣១​ឆ្នាំ​ខាង​លើ​នេះ​បាន​និយាយ​បែប​នេះ​ទៀត​ថា​៖ “ខ្ញុំ​មិន​ច្បាស់​ទេ ​ថា​សម្ដី​របស់​ខ្ញុំ​នេះ​ពិត​ឬ​អត់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មើល​ឃើញ​ថា​ពួកគេ​លេង​ខ្លាច​ៗ”។ ​រំលឹក​ថា Walcott ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ជាមួយ​ក្រុម​កាំភ្លើង​ធំ។ ​រូបគេ​លេង​ឱ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០០៥​ដល់​២០១៧ ​ពោល​គឺ​មាន​រយៈ​ពេល​ដល់​១២​ឆ្នាំ​ឯ​ណោះ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT