​កីឡាក Griezmann ស៊ុត​១គ្រាប់​តាម​ស្មើ​ Arsenal ទោះ​មាន​គ្នា​តែ​១០​នាក់​(វិដេអូ)

Arsenal បាន​ត្រឹម​ស្មើគ្នា​ ១​ទល់​នឹង​១​ប៉ុណ្ណោះ​ជាមួយ​ Atletico Madrid ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។ជំនួប​នៅ​កីឡដ្ឋាន​ Emirates ក្រុម​ Atletico​ សល់​គ្នា​តែ​១០​នាក់​តាំង​ពី​ដើម​វគ្គ​ទី​មួយ​ដោយ​សារ​កីឡាករ​ Sime Vrsaljko ត្រូវ​បណ្ដេញ​ចេញ​ព្រោះ​បាន​កាត​លឿង​២​ដង​នៅ​នាទី​ ទី​២​ និង​១១។​ ក្រោយ​បាត់បង់​សមាជិក​ម្នាក់​ក្រុម​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ​កាន់​តែ​មាន​សម្ពាធ​ថែម​ទៀត​នៅ​ពេល​ Lacazette តែតឲ្យ​ Arsenal នាំ​មុខ​នៅ​នាទី​៦១។​

យ៉ាង​ណា​ Atletico ដែល​មាន​ឱកាស​គ្រប់គ្រង​បាល់​ត្រឹម​២៨​%​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ ហើយ​នៅ​នាទី​៨២​ Antoine Griezmann បាន​រក​គ្រាប់​តាម​ស្មើ​បាន​វិញ​ធ្វើ​ឲ្យ​ក្រុម​លោក​ Diego Simeone មាន​ប្រៀប​សម្រាប់​ជើង​ទី​ពីរ​នៅ​ក្នុង​ទឹកដី។
ការ​ប្រកួត​ជើង​ទី​​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៤​ ខែ​ឧសភា សប្ដាហ៍​ក្រោយ។​ លទ្ធផល​មួយ​គូ​ទៀត​ Marseille បាន​យក​ឈ្នះ​ Salzburg របស់​អូទ្រីស​ ២​ទល់​នឹង​០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT