(វីដេអូ) Barcelona យក​ឈ្នះ​ក្រុម​ខ្លាំង Real Sociedad ជួយ​រុញ​ឲ្យ At ឡើង​ឈរ​កំពូល​តារាង

នៅ​ការ​ប្រកួត​ជុំ​ទី ១២ សម្រាប់ Barcelona និង​ជា​ជុំ​ទី ១៤ សម្រាប់ Real Sociedad កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​ហើយ ដោយ​ជា​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ ២-១។ ការ​យក​បាន ៣ ពិន្ទុ រុញ​ឲ្យ​អ្នក​មាន​បុណ្យ​ឡើង​ឈរ​លេខ ៥ ហើយ Sociedad ចុះ​មក​លេខ ២ និង​ជា​ឱកាស​រុញ​ឈ្មោះ Atletico ឡើង​កំពូល​តារាង។

Barcelona បាន​ប្រើប្រាស់​ប្រព័ន្ធ​លេង ៤-២-៣-១ កាល ពី​យប់​មិញ ​ដែល​រុញ​ឲ្យ​ពួក​គេ​មាន​ឱកាស​វាយ​សម្រុក​ច្រើន តែ​ខាង Sociedad ក៏​មិន​ណយ​ដែរ ដោយ​ស៊ុត​ចំ​ចេញ ១២ លើក ចាញ់​ម្ចាស់ផ្ទះ​តែ ២ លើក​ប៉ុណ្ណោះ។

នៅ​នាទី ២៧ Willian Jose ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក​មុន ប៉ុន្តែ​រំលង ៤ នាទី​ស្រាប់​តែ Jordi Alba រក​បាន​មួយ​គ្រាប់​តាម​ស្មើ ហើយ​មុន​បញ្ចប់​តង់​ទី​មួយ​ប៉ុន្មាន​នាទី Frenkie de Jong រក​បាន​មួយ​គ្រាប់​ទៀត។ លទ្ធផល​នេះ​បាន​រក្សា​ដល់​បញ្ចប់​តង់​ទី​ពីរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT