• មាន​គេ​ផ្ញើសារ​ឲ្យ Thiago Mendes សង​ជីវិត​ទាំង​គ្រួសារ បើ Neymar ហ៊ាន​តែ​កើត​អី​ធ្ងន់ធ្ងរ

    នៅ​ការ​ប្រកួត​រវាង Lyon និង Paris Saint-Germain កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ កីឡាករ Neymar Jr បាន​ទទួល​រង​របួស​ផ្នែក​ក​ជើង ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ Thiago Mendes ​ដែល​រង​ពិន័យ​កាត​ក្រហម។

    Neymar បាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​របួស​នោះ​ហើយ ដោយ​ជា​លទ្ធផល​ក្លឹប PSG បញ្ជាក់​ហើយ​ថា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ពោល​គឺ​ទំនង​ជា​អាច​ចូលរួម​លេង​ទល់​ Lille នៅ​ចុង​សប្តាហ៍​នេះ​ទៀត​ផង។

    ក្រោយ​ចប់​ការ​ប្រកួត Mendes ក៏​បាន​ផ្ញើសារ​សុំ​អភ័យទោស​ដល់ Neymar ដែរ​ថា៖ “កំហុស​បាន​កើត​ឡើង​ទៅ​ហើយ តែ​ខ្ញុំ​ក៏​ការ​អភ័យទោស​ពី Neymar ដូច​គ្នា ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​មិន​ធ្ងន់ធ្ងរ”។

    តែ​ចម្លែក​អី​សារ​ពី​អ្នក​គាំទ្រ​លាក់​អត្តសញ្ញាណ​មួយ បាន​ផ្ញើ​ទៅ​ភរិយា​របស់ Mendes នោះ​គឺ​អ្នក​នាង Kelly ដោយ​សារ​នោះ​សរសេរ​បែប​គំរាម​ថា៖ “ប្រសិន​មាន​រឿង​អ្វី​កើត​ឡើង​ទៅ​លើ Neymar អ្នក​ឯង​ត្រូវ​សង​ដោយ​ជីវិត ហើយ​សង​ម្តង​មួយ​ម្តង​ទាំង​គ្រួសារ”។ ជុំវិញ​សារ​នេះ Kelly បាន​ផ្ញើ​ទៅ​ឲ្យ​ប៉ូលិស​ពិនិត្យ​មើល​ហើយ និង​វែកមុខ​រក​អ្នក​ដែល​ប្រព្រឹត្តិ​មក​ផ្ដន្ទាទោស​ឲ្យ​បាន៕ ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT