Man Utd ថា​ប៉ះ Real Sociedad ​ប្រៀប​បាន​នឹង​ចាប់ឆ្នោត​ប៉ះ​ក្រុម​នៅ Champions League

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ជួប​គ្នា​ទល់​ក្រុម​ខ្លាំង Real Sociedad នៅ​ការ​ប្រកួត​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់ UEFA Europa League ​ហើយ​ការ​ប្រកួត​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ជំនួប​ដ៏​ញាក់​សាច់​មួយ​ប្រចាំ​ពាន​លំដាប់​ទី ២ របស់ UEFA។

លោក Solskjaer ក៏​បាន​និយាយ​មុន​ការ​ប្រកួត​ហើយ​ដែរ ថា​ប៉ះ Sociedad ​គឺ​ប្រៀប​ដូច​ជា​ការ​ចាប់ឆ្នោត​ប៉ះ​ក្រុម​នៅ Champions League អ៊ីចឹង ព្រោះ​ក្រុម​នៅ​អេស្ប៉ាញ​នេះ​កំពុង​ឡើង​កូដ​ខ្លាំង។

ប្រាប់​សារព័ត៌មាន​ផ្លូវការ​របស់ United អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​និយាយ៖ “វា​ដូច​ជា​ការ​ចាប់ឆ្នោត​នៅ Champions League ព្រោះ​ពួក​គេ [Real Sociedad] ជា​ក្រុម​នៅ​កំពូល​តារាង La Liga នៅ​ពេល​នេះ ​ដែល​នាំ​មុខ​ទាំង Atletico Madrid, Barcelona និង Real Madrid ទៅ​ទៀត”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​បាន​មើល​ការ​លេង​របស់​ពួក​គេ​ប៉ុន្មាន​ដង​ដែរ ហើយ​ពួក​គេ​គឺ​ជា​ក្រុម​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជា​រសជាតិ​ថ្មី​សម្រាប់​ពួក​យើង ដោយ​យើង​បាន​ឆ្លងកាត់​ការ​ប្រកួត​លំបាក​ច្រើន​ណាស់​កំឡុង​ពេល​នេះ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT