Goretzka ​ប្រាប់​ថា​មាន​ក្លឹប​កំពូល​នៅ​អង់គ្លេស​ចង់​បាន តែ​ខ្លួន​មិន​ទៅ​ហើយ​ជ្រើស​យក Bayern

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប Bayern Munich គឺ​កីឡាករ Leon Goretzka បាន​ប្រាប់​ថា កន្លង​មក​មាន​ក្លឹប​ហង្ស​ក្រហម Liverpool ចង់​បាន​រូប​គេ​ កំឡុង​ពេល​គេ​លេង​នៅ​ក្លឹប Schalke តែ​គេ​បាន​បដិសេធ​និង​បន្ត​រួមរស់​នៅ​ក្របខ័ណ្ឌ Bundeliga។

ប្រាប់​សារព័ត៌មាន The Athletic ​ខ្សែ​បម្រើ Goretzka និយាយ​ថា៖ “Liverpool ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​ខ្ញុំ​ដែរ ព្រោះ​ពួក​គេ​ជា​ក្លឹប​ដ៏​ល្អ​មួយ ហើយ​តាំង​ពី​ការ​អភិវឌ្ឍ​ពេល​ Klopp ចូល​មក​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង”។

គេ​បន្ថែម​ទៀត​ថា៖ “ដោយ​យើង​ពិត​ជា​មាន​មោទនភាព​ដែល Klopp បាន​ឈ្នះ​ពាន​រង្វាន់ តែ​ខ្ញុំ​ក៏​គិត​យូរ​ហើយ​ដែរ​អំពី​ការ​សម្រេច​ចិត្ត និង​ចុងក្រោយ​ខ្ញុំ​ច្បាស់លាស់ ១០០ ភាគរយ​ថា​ការ​ជ្រើស​យក Bayern គឺ​ជា​ការ​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ”។

រំឭក​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ បាន​ឈ្នះ​ពាន​រង្វាន់ ៣ ក្នុង​ឆ្នាំ​តែ​មួយ​ជាមួយ Bayern នៅ​រដូវ​កាល​មុន មាន​ដូច​ជា Bundesliga, DFB Cup និង UEFA Champions League៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT