City នឹង​បន្ថែម​កម្តៅ​លើ​ការ​នាំ​យក Messi ក្រោយ​ល្ហៀងៗ PSG តាម​ក្រវែល​ចង់​បាន

តាម​របាយការណ៍​ពី Express ចុះ​ផ្សាយ​ថា​ ក្លឹប​មេឃ​ខៀវ Manchester City កំពុង​បន្ថែម​ទំនុកចិត្ត​ក្នុង​ការ​ប្រជែង​ក្លឹប Paris Saint-Germain លើ​ការ​នាំ​យក​តារា​ឆ្នើម Lionel Messi។

ពួក​គេ​កំពុង​ស្ថិត​លើ​គន្លង​តែ​មួយ ដែល​ចង់​បាន​កីឡាករ​អាហ្សង់ទីន​ត្រៀម​ផុត​កុងត្រា​នៅ Barcelona ចុង​បញ្ចប់​រដូវ​កាល​នេះ។ សម្រាប់ PSG ទើប​តែ​លេចលឺ​ថា​អាច​នឹង​យក Messi ​នៅ​ភាគរយ​ខ្ពស់ ប្រសិន Mbappe ចរចា​ទៅ Real Madrid បាន​ជោគជ័យ ណា​មួយ​និង​បំពេញ​ពាក្យ Neymar ដែល​ថា​នឹង​រួម​ជើង​ជាមួយ Messi នៅ​រដូវ​កាល​ក្រោយ។

រី​ឯ Man City វិញ ក្លឹប​ក៏​ទើប​តែ​ផ្តល់​កុងត្រា​ថ្មី​ឲ្យ​លោក Pep Guardiola ដែល​នេះ​គេ​ជឿ​ថា​អត្រា​ភាគរយ​នាំ​យក M10 ក៏​កាន់​តែ​សង្ឃឹម​ខ្ពស់​ដូច​គ្នា។ នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ ប្រសិន Messi សម្រេច​ថា​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ម្ចាស់ដី Camp Nou ទេ​នោះ គឺ​គេ​អាច​មាន​សិទ្ធ​ចរចា​លក្ខណៈ Pre Contract ជាមួយ​ក្លឹប​ណា​មួយ​បាន​ហើយ។

បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ រដូវ​កាល ២០២០/២១ ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​នៅ​ការ​បង្ហាញ​ខ្លួន ១៥ ប្រកួត គេ​រក​បាន ៨ គ្រាប់​និង Assist ៤ លើក៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT