មុន​ប៉ះ​គ្នា Klopp ថា Spurs កំពុង​ខ្លាំង​រឿង ២ នេះ​នៅ​រដូវ​កាល ២០២០/២១

​​នៅ​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មាន់​ខ្នាយ​មាស​ Tottenham នឹង​ត្រូវ​ចូល​ជួប​ម្ចាស់ដី Liverpool នៅ​ក្របខ័ណ្ឌ Premier League ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports

មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​ក្រុម​ទាំង​ពីរ បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ស្ថានភាព​និង​បង្ហាញ​ពី​ទំនុកចិត្ត​សម្រាប់​ប្រកួត​ដ៏​សំខាន់​នេះ ព្រោះ​សុទ្ធ​តែ​ជា​ក្រុម​ឈរ​កំពូល​តារាង មាន​ពិន្ទុ​ស្មើ​គ្នា។

បង្វែរ​ទៅ​លោក Jurgen Klopp បាន​និយាយ​ថា Spurs មាន​ប្រព័ន្ធ​ការពារ​រឹងមាំ និង​ពូកែ​លេង​បាល់ Counter Attack ខ្លាំង​ណាស់។ ប្រាប់​មុន​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ៖ “Tottenham មាន​គុណភាព​សម​ជា​ក្រុម​កំពូល​មួយ ដោយ​ពេល​បាល់​នៅ​នឹង​ពួក​គេ គឺ​ពួក​គេ​បាន​បង្ហាញ​មក​ហើយ

លោក​សង្កត់​ធ្ងន់៖ ហើយ​លើស​ពី​នេះ គឺ Spurs មាន​ប្រព័ន្ធ​ការពារ​ដូច​ជា​ក្រុម​កំពូល​មួយ​អ៊ីចឹង និង​ចង្វាក់​នៃ​ការ​លេង Counter Attack ក៏​អស្ចារ្យ​ខ្លាំង​ដែរ ដោយ​មាន​ស្ថានភាព​ជា​ច្រើន​ដែល​ពួក​គេ​ត្រូវ​ការ​បញ្ជូន​បាល់ ៣ ប៉ះ​ប៉ុណ្ណោះ ដើម្បី​ឆ្លង​ដល់​ប្រអប់​ទី

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT