• Pep ៖ ​យើង​គ្រប់គ្រង​គ្រប់​យ៉ាង ប៉ុន្តែ​មិន​អាច​រក​​គ្រាប់​បាល់​បាន​

    ​ក្រុម Manchester City ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Brom ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

    ​ក្រុម​របស់​លោក Pep ​បាន​បើក​ការ​នាំ​មុខ​មុន​ដោយ Gundogan ​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ Ruben Dias ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ។ ​ជា​មួយ​លទ្ធផល​ស្មើ​ក្រុម​ក្បែរ​បាត​តារាង West Brom ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Pep ​មិន​សប្បាយ​ចិត្ត​ឡើយ ព្រោះ​ការ​គ្រប់គ្រង​បាល់​មាន​ច្រើន ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​សម្រេច​ទី​បាន​ទៅ​វិញ។

    ​លោក Pep ​បាន​និយាយ​ថា​៖ “យើង​គ្រប់គ្រង​ការ​ប្រកួត ​យើង​បង្កើត​ឱកាស តែ​យើង​មិន​អាច​រក​គ្រាប់​បាល់​បាន​។ យើង​ធ្វើ​បាន​ល្អ​គ្រប់​ផ្នែក ​ប៉ុន្តែ​រឿង​សំខាន់​យើង​មិន​អាច​ធ្វើ​បាន​ក្នុង​ការ​រក​គ្រាប់​បាល់។ នោះ​គឺ​ជា​រឿង​ពិត ​វា​គឺ​ជា​រឿង​ពិបាក​ក្នុង​ការ​ដោះស្រាយ”៕ប្រភព Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT