Messi ​ជាប់​ជា​កីឡាករ​លើក​ពាន​ច្រើន​ជាង​គេ​នៅ Barcelona

Lionel Messi ​បាន​ក្លាយ​ជា​កីឡាករ FC Barcelona ​លើក​ពាន​រង្វាន់​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្លឹប​នេះ ​ក្រោយ​ពី​លើក​ពាន Spanish Super Cup ​កាល​ពី​យប់មិញ។

Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-១ ​លើក​ពាន Spanish Super Cup ​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី។ ស្រប​ពេល​ដែល​យប់មិញ​នេះ​គឺ​ជា​ពាន​រង្វាន់​ទី​៣៣​ហើយ ដែល Messi ​បាន​លើក​នៅ Barca ​ហើយ​វា​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​អាហ្សង់ទីន​ក្លាយ​ជា​កីឡាករ​លើក​ពាន​រង្វាន់​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្លឹប​នេះ​ផង​ដែរ។ ខណៈ​ដែល​កំណត់ត្រា​ចាស់​នេះ ​កាន់​កាប់​ដោយ Andres Iniesta ​មាន​ត្រឹម​តែ​៣២​ពាន​រង្វាន់​ប៉ុណ្ណោះ។

ចំពោះ​រឿង​បង្កើត​កំណត់ត្រា​ថ្មី​នៅ​ក្លឹប Barcelona ​នេះ​ដែរ លោក Ernesto Valverde ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា Messi ​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ដល់​គាត់ ​បង្កើត​ប្រវត្តិ​ក្នុង​ក្លឹប​មួយ ​គឺ​ជា​រឿង​អស្ចារ្យ​ណាស់។ វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ ​គាត់​បាន​ឈ្នះ​ពាន​ជាមួយ Barca ​បាន​៣៣​ពាន​រង្វាន់ ​ហើយ​គាត់​នឹង​បន្ដ​ឈ្នះ​ពាន​ទៀត​នៅ​ពេល​ខាង​មុខ”៕ប្រភព៖Espn

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT