Lampard ​ថា​ខ្លួន​បាន​ប៉ះ​ដៃ​គូ​ខ្លាំង​បំផុត​មួយ​នៅ UEFA Champions League ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ចាប់​គូ​ប៉ះ​ជាមួយ​ក្រុម Atletico Madrid ​របស់​អេស្ប៉ាញ ​សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។

​សម្រាប់​ការ​ប៉ះ​គ្នា​នេះ​ដែរ ​ត្រូវ​បាន​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ ព្រោះ​នេះ​ជា​ការ​ប្រកួត​សំខាន់​និង​ពិបាក​មួយ។ ​ដោយសារ​តែ​ក្រុម AT Madrid ​ជា​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ ​ជា​ពិសេស​មាន​បទពិសោធ​ច្រើន​ណាស់​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ​។

​Lampard ​បាន​អះអាង​ថា​៖ “វា​ជា​ការ​ប៉ះ​គូ​ប្រកួត​ខ្លាំង​មួយ​ប្រាកដ​ណាស់។ AT Madrid ​ជា​ក្រុម​ល្អ​របស់​អេស្ប៉ាញ ប៉ុន្តែ​យើង​ក៏​ត្រូវ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​តានតឹង​នេះ​ដែរ ​តាម​ដែល​អាច​ធ្វើ​បាន​។ ប្រសិន​បើ​អ្នក​ត្រូវ​ចូល​ប្រកួត​នេះ​ហើយ ​អ្នក​ត្រូវ​តែ​តាំង​ចិត្ត​ថា​ខ្លួន​អាច​ធ្វើ​បាន​និង​យក​ឈ្នះ​ការ​ប្រកួត​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT