Ibrahimovic ​អាច​លេង​ដល់​អាយុ​៥០​ឆ្នាំ​

​Raiola ​ភ្នាក់ងារ​ទីផ្សារ​ម្នាក់ ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​អាច​នឹង​លេង​ដល់​អាយុ​៥០​ឆ្នាំ​ឯ​ណោះ ​ជាមួយ​ទម្រង់​យ៉ាង​ល្អ​របស់​គេ។

​Zlatan ​កំពុង​ធ្វើ​បាន​ល្អ​ណាស់​នៅ​ក្រុម AC Milan ​ដែល​ជួយ​ឱ្យ​ក្រុម​នេះ​ឈរ​នៅ​កំពូល​តារាង ​និង​ឈរ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ម្នាក់​ផង​ដែរ។ ​ជាមួយ​គ្នា​នេះ​ដែរ ​ត្រឹម​វ័យ​៣៩​ឆ្នាំ​នេះ ​ខ្សែ ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ក៏​មិន​ទាន់​មាន​បំណង​ចង់​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ឡើយ ព្រោះ​រូបគេ​គិត​ថា​នៅ​អាច​លេង​បាន​។

​ជាមួយ​គ្នា​នេះ​ដែរRaiola ​ភ្នាក់ងារ​ទីផ្សារ​របស់ Zlatan ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​បាន​ឃើញ​កីឡាករ​ជា​ច្រើន​នៅ​ត្រឹម​វ័យ​ស្មើ Ibrahimovic ​នេះ ​គឺ​បាន​ចូល​និវត្តន៍​ហើយ។ ​ខ្ញុំ​មិន​ដែល​ឃើញ​គាត់​នឿយហត់​ឡើយ​ក្នុង​ការ​ប្រកួត។ សម្រាប់​ខ្ញុំ​គាត់​នឹង​អាច​លេង​បាន​ច្រើន​ទៀត ​អាច​ដល់​អាយុ​៥០​ឆ្នាំ​ក៏​បាន”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT