Haaland ​ថា​ខ្លួន​កំពុង​សប្បាយ​ចិត្ត​នៅ Dortmund ​មិន​ទាន់​ចង់​ទៅ​ណា​ទេ​

​ខ្សែ​ប្រយុទ្ធ ​Erling Haaland ​បាន​ខ្លួន​មិន​ទាន់​ចង់​ចេញ​ទៅ​ណា​ទេ ​ព្រោះ​បច្ចុប្បន្ន​កំពុង​សប្បាយ​ចិត្ត​នៅ​ក្លឹប Dortmund ​។

​មាន​ក្លឹប​ជា​ច្រើន​នៅ​បច្ចុប្បន្ន​នេះ កំពុង​ទាក់ទង​ទិញ​យក Haaland ​ពី​ក្រុម Dortmund ​ក្រោយ​ពី​រក​ឃើញ​រូបគេ​កំពុង​លេង​បាន​ល្អ ​ជា​ពិសេស​ការ​បញ្ចប់​ទី​តែ​ម្ដង។ ​ដោយ​មើល​ឃើញ​ថា​មាន​ក្លឹប​ចង់​បាន​ច្រើន​នេះ​ហើយ ទើប​សាមី​ខ្លួន​ចេញ​មុខ​មក​បញ្ជាក់​ថា​រូបគេ​កំពុង​សប្បាយ​ចិត្ត​នៅ​ក្លឹប​អាល្លឺម៉ង់​នេះ ​ដោយ​មិន​ទាន់​គិត​ពី​ការ​ចាកចេញ​អ្វី​នោះ​ទេ។

Haaland ​បាន​និយាយ​ថា​៖ “ខ្ញុំ​ទើប​បាន​មក Dortmund ​១​ឆ្នាំ​ទេ ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត ​សប្បាយ​ចិត្ត​ក្នុង​ការ​នៅ​ទី​នេះ។ ​រឿង​ចង់​ចាកចេញ​គឺ​ជា​ការ​ចុះ​ផ្សាយ​ប៉ុណ្ណោះ ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ពី​វា​នោះ​ទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT