Pep ​ថា Arteta ​គ្រូ​បង្វឹក​សក្ដិសម​បំផុត​សម្រាប់ Arsenal ​

​លោក Pep Guardiola ​មើល​ឃើញ​ថា​លោក Mikel Arteta ​គឺ​ជា​អ្នក​ចាត់ការ​សម​បំផុត​ហើយ​សម្រាប់​ក្រុម Arsenal ​នា​រដូវ​កាល​នេះ​។

​កាំភ្លើង​នៅ​រដូវ​កាល​នេះ​កំពុង​ដុនដាប​មែនទែន ​ដោយ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​​១៥ ​ក្នុង​តារាង ​ដោយ​ឆ្លង​កាត់​១២​ប្រកួត ​ទើប​មាន​១៣​ពិន្ទុ​ប៉ុណ្ណោះ។ ​ដោយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ ​ពួកគេ​មិន​ទាន់​ទទួល​បាន​ជ័យជម្នះ​នៅ​ឡើយ​ទេ​ក្នុង​លីគ ប៉ុន្តែ​សម្រាប់​ពាន​រង្វាន់ Europa League ​វិញ ឃើញ​ថា​លេង​ល្អ​និង​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​ពូល។

​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Arteta ​នៅ​ក្រុម Arsenal ​ត្រូវ​បាន​លោក Pep ​មើល​ឃើញ​ថា​ល្អ ​និង​អាច​ជួយ​ក្រុម​កាំភ្លើង​ធំ​ឱ្យ​រីក​ចម្រើន​មិន​ខាន​នៅ​ពេល​អនាគត។ ត្បិត​តែ​ពេល​នេះ​មិន​ល្អ​មែន តែ​លោក​មើល​ឃើញ​ថា​ថ្ងៃ​អនាគត Arsenal ​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​មិន​ខាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT