មិនធម្មតា! ក្លិបថៃទទួលបាន​កៅអីលេង​ពាន AFC Champions League 2021 ដល់​ទៅ​បួនកៅអី

ក្លិប​ឈរ​កំពូល​តារាង Thai League 1, BG Pathum United និងក្លិប​ចំណាត់​ថ្នាក់លេខ២ Port FC កាលពីម្សិលមិញបានបញ្ជាក់ពីកៅអីរបស់ពួកគេនៅក្នុងវគ្គចែកពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ បន្ទាប់​ពីពួក​គេឈរ​ចំណាត់​ថ្នាក់​កំពូល​តារាង​ក្នុង​លីគ​កំពូលថៃ​គិត​ត្រឹម​ចប់​ជើង​ទី​មួយនេះ។

ទោះបីជានៅសល់ ១ ប្រកួតទៀតសម្រាប់ការប្រកួតជុំទី ១ នៃលីគកំពូលថៃក៏ដោយក៏ក្រុម BG Pathum United បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាក្រុម​កំពូលតារាងដោយ ៣៨ ពិន្ទុក្នុង​ដៃ បន្ទាប់ពី ១៤ ប្រកួតខណៈ Port FC ប្រមូលបាន ៣៤ ពិន្ទុ។ ចំណែកក្រុម Ratchaburi Mitr Phol FC និងក្រុម Chiangrai United ដែលឈរចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ ពួក​គេ​កក់សំបុត្រ​ទៅ​ប្រកួត​វគ្គ​ជម្រុះ Play-off នៃពានរង្វាន់ AFC Champions League រដូវកាលក្រោយដូចគ្នា។

ការបង្ហាញខ្លួនរបស់ក្រុម BG Pathum United នៅរដូវកាល ២០២១ គឺជាលើកទី ២ សម្រាប់ពួកគេ បន្ទាប់ពីលើកចុងក្រោយដែលពួកគេបានលេងនៅក្នុងការប្រកួតពានក្លឹបលំដាប់​អាស៊ីនេះក្នុងឆ្នាំ ២០១៥ (កាលនោះឈ្មោះថា Bangkok Glass FC)ដោយ បានផ្តួល Johor Darul Ta’zim ៣-០ ។ ។ មុនពេលធ្លាក់ដោយសារ​ក្លិបចិន Beijing Guoan ក្នុងវគ្គ Play-off round ។

សម្រាប់ Ratchaburi Mitr Phol នឹងទទួលបានបទពិសោធន៍លើកដំបូងនៅក្នុងការប្រកួតកម្រិតទ្វីបនេះ ហើយពិតជាផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ពួកគេនាពេលអនាគត។ អ្នកខ្លះនៅតែមិនទាន់ដឹងថាប្រទេសថៃទទួលបានកៅអី​ AFC ៤(២+២) បន្ទាប់ពីពួកគេឡើង​ឈរពីលើប្រទេសអូស្ត្រាលីក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងចំណាត់ថ្នាក់ AFC MA Ranking East Asia ដែល​នឹងបន្ថែមកៅអីនេះ។ ក្រុម​ដែល​ទទួល​បាន​កៅអីលេង​វគ្គ​ជម្រុះក្នុង​ពូល​តែ​ម្ដង​មាន៖

 

  • Thailand: BG Pathum United, Port FC
  • Malaysia: Johor Darul Ta’zim FC
  • Vietnam: Viettel
  • Philippines: United City FC
  • Singapore: Tampines Rovers
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT