• មិន​ទុក​ទេ Zidane មាន​តែ​រុញ​ថែម ចង់​ឲ្យ​កីឡាករ​ចាយ​ពេល ៧ ឆ្នាំ​ម្នាក់​នេះ​ចាកចេញ

    តាម​របាយការណ៍​ពី Marca ចុះ​ផ្សាយ​ថា អ្នកចាត់ការ​លោក Zinedine Zidane របស់​ក្លឹប Real Madrid ពុំ​មាន​បំណង​ចង់​រក្សា​ទុក​ជើង Isco ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំរុញ​បន្ថែម​ឲ្យ​គេ​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា នា​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។

    Isco សេសសល់​កុងត្រា​រយៈ​ពេល ១៨ ខែ​ទៀត​ជាមួយ​ម្ចាស់ដី Bernabeu ហើយ​គេ​ចាយ​ពេល​នៅ​ទី​នោះ​អស់ ៧ ឆ្នាំ​មក​ហើយ ក្រោយ​រក​បាន ៥១ គ្រាប់​និង Assist ៥៤ លើក​នៅ​ច្រើន​ជាង ៣០០ ប្រកួត​ឲ្យ​ក្លឹប។

    ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ហាក់​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​លោក Zidane ទាល់​តែ​សោះ ជា​ពិសេស​គឺ​នៅ​ប្រកួត​ធំៗ​ដែល​គេ​គ្មាន​ឱកាស​បង្ហាញ​សមត្ថភាព​សោះ​តែ​ម្តង។

    ចំពោះ​ផ្លូវ​បន្ទាប់​របស់ Isco ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជា Everton ដែល​មាន​មិត្ត​ចាស់ James Rodriguez ប៉ុន្តែ​ការ​សម្រេច​បែប​ណា យើង​នឹង​បាន​ដឹង​ទាំង​អស់​គ្នា​នៅ​ខែ​ក្រោយ៕ ប្រភព៖ Sportsmole

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT