អាយុ​មិន​ជា​បញ្ហា​ដូច​គេ​ថា​មែន! យប់មិញ ១០០ ប្រកួត​ហើយ Ronaldo នៅ​តែ​ខ្លឹម

ការ​ប្រកួត​ឲ្យ​ Juventus ទល់​ក្លឹប Genoa កាល​ពី​យប់​មិញ ​សម្រាប់​តារា​ឆ្នើម Cristiano Ronaldo គឺ​ជា​ប្រកួត​ទី ១០០ ហើយ​សម្រាប់​លោក នេះ​បើ​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឲ្យ​ក្លឹប​សេះ​បង្កង់។

បើ​ទោះ​បី​ជិត​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ​នៅ​ពេល​ខាង​មុខ​នេះ​ហើយ​ក្តី តែ​កីឡាករ​ព័រទុយហ្គាល់​នៅ​តែ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន ដោយ​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ និង​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Turin។

នៅ​អត្ថបទ​នេះ យើង​ធ្វើ​ការ​បង្ហាញ​ពី​ស្ថិតិ ១០០ ប្រកួត ដែល Ronaldo ​លេង​ឲ្យ Juventus រយៈ​ពេល​ជាង ២ ឆ្នាំ៖

  • នៅ Serie A ៧១ ​ប្រកួត រក​បាន ៦២ គ្រាប់ និង Assist ១៥ លើក
  • នៅ UCL ២១ ​ប្រកួត រក​បាន ១៤ គ្រាប់ និង Assist ៤ លើក
  • នៅ Coppa Italia ៦ ប្រកួត រក​បាន ២ គ្រាប់
  • នៅ Supercoppa ២ ​ប្រកួត រក​បាន ១ គ្រាប់

សរុប​មក Ronaldo រក​បាន ៧៩ គ្រាប់​និង Assist ១៩ លើក​នៅ ១០០ ប្រកួត ហើយ​ឈ្នះ​ពាន​រង្វាន់ Serie A ២ លើក Supercoppa ១ លើក និង​នាម​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ Serie A ១ លើក និង​ប្រចាំ​ក្លឹប Juventus ២ លើក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT