Dortmund យល់​ព្រម​យក​គ្រូ​ថ្មី​ម្នាក់​នេះ ​ក្រោយ​ដក​លោក Lucien Favre ​ម្សិលមិញ​

ក្លឹប Borussia Dortmund ​បាន​ប្រកាស​ដក​លោក Lucien Favre ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ក្រុម​ចាញ់ Stuttgart ​ក្នុង​លទ្ធផល ៥-១ ​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ។

​ក្រោយ​ពី​ប្រកាស​ដក​អ្នក​ចាត់ការ​នេះ​ភ្លាម ​ក្លឹប​ក៏​បង្ហើប​ថា​ពួកគេ​បាន​យល់​ព្រម​យក​លោក Marco Rose ​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត​ដែរ។ ​បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​កំពុង​ដឹក​នាំ​ក្រុម ​Borussia Monchengladbach ​ប៉ុន្តែ Dortmund ​បាន​កក់​លោក​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ចូល​ដឹក​នាំ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ​។ ​ដោយ​នៅ​សល់​រដូវ​កាល​នេះ ​នឹង​ឱ្យ​គ្រូ​ជំនួយ Edin Terzic ​ដឹក​នាំ​បន្ដ​សិន​។

​ការ​សម្រេច​ចិត្ត​បណ្ដេញ​លោក Lucien Favre ​ចេញ​ភ្លាម​ៗ​នេះ ​ក៏​ព្រោះ​តែ​ក្រុម Dortmund ​លេង​អន់​ពេក​ក្នុង​លីគ​អាល្លឺម៉ង់ ​ដោយ​ពួកគេ​ឈរ​នៅ​លេខ​៥​ក្នុង​តារាង ​លេង​១១​ប្រកួត ​ទើប​មាន​១៩​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT