Ronaldo ​ប៉េណាល់ទី​២​គ្រាប់ ​ជួយ Juventus ​ឈ្នះ Genoa ​៣-១​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Genoa ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី។

​សម្រាប់​ការ​ប្រកួត​នេះ Dybala ​បាន​បើក​ការ​នាំ​មុខ​ឱ្យ​ក្រុម​សេះ​បង្កង​មុន​នៅ​នាទី​៥៧ ​ប៉ុន្តែ​៤​នាទី​បន្ទាប់​មក​ក៏​ស្រាប់​តែ Sturaro ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៨ ​ក៏​ស្រាប់​តែ Ronaldo ​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់ ​បើក​ការ​នាំ​មុខ​ជា​ថ្មី ​មុន​ពេល​ថែម​ប៉េណាល់ទី​១​គ្រាប់​ទៀត​នាទី​៨៩ ​ជួយ​ក្រុម Juventus ​ឈ្នះ ​៣-១​​តែ​ម្ដង។

​លទ្ធផល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​មាន​២៣​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត ​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង Serie A ​។ ស្រប​ពេល Ronaldo ​វិញ ​បាន​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នា​រដូវ​កាល​នេះ​ហើយ ដោយ​មាន​១០​គ្រាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT