Messi ​ស៊ុត​១​គ្រាប់ ជួយ Barcelona ​បន្ថយ​សម្ពាធ​ក្រោយ​ចាញ់​ជាប់​គ្នា​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​១​គ្រាប់ ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Levante ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​ក្រុម​អ្នក​មាន​បុណ្យ​បាន​សម្រុក​ខ្លាំង​មែនទែន​ទៅ​លើ​ក្រុម​ភ្ញៀវ​ Levante ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ប៉ុន្តែ​សម្រាប់​តង់​ទី​១ គឺ​មិន​អាច​បាន​ផល​ឡើយ។ ​ការ​ប្រកួត​ត្រូវ​រង់ចាំ​រហូត​ដល់​នាទី​៧៦ ​ទើប Messi ​អាច​ស្វែង​រក​១​គ្រាប់​ជួយ​ក្រុម​យក​៣​ពិន្ទុ​បាន​។ ជ័យជម្នះ​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​បន្ថយ​គម្លាត​ជាមួយ​ក្រុម​កំពូល​តារាង​ផង​ដែរ។

​ក្រុម Barcelona ​កំពុង​ឈរ​នៅ​លេខ​៨​ក្នុង​តារាង La Liga ​ដោយ​មាន​១៧​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត ​និង​មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Real Sociedad ​។ ​យ៉ាងណាមិញ ​ក្រុម​លោក Koeman ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត ដូច្នេះ​ប្រសិន​បើ​ពួកគេ​ធ្វើ​បាន​ល្អ នោះ​គម្លាត​មិន​ឆ្ងាយ​ពី​គ្នា​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT