Arsenal បន្ដ​ចាញ់​នៅ Premier League ​ក្រោយ ​Aubameyang ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Burnley ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រុម​កាំភ្លើង​ធំ ​ដែល​បាន​ប្ដេជ្ញា​មុន​ប្រកួត​ថា​នឹង​យក​ជ័យជម្នះ​មក​ឱ្យ​អ្នក​គាំទ្រ​វិញ​នោះ បែរ​ជា​បរាជ័យ​ទៅ​វិញ​នៅ​ពេល​ប៉ះ​ជាមួយក្រុម Burnley ​ក្នុង​ដី​ខ្លួន​ឯង។ ​ខ្សែ​បម្រើ ​Xhaka ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៥៦ ​ដែល​ធ្វើ​ឱ្យ​ក្រុម Arsenal ​ហាក់​បាត់​លំនឹង​ក្នុង​ក្រុម​ទៅ​ហើយ។ ​ដោយ​ឡែក​ឈាន​ដល់​នាទី​៧៣ ​ក៏​ស្រាប់​តែ Aubameyang ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​ទៀត។ ​ជា​លទ្ធផល​ចុង​ក្រោយ Arsenal ​បន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង Burnley ​ក្នុង​លទ្ធផល ១-០។

​ការ​បាត់​បង់​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​លោក Arteta ​ស្ថិត​នៅ​លេខ១៥ ​ដោយ​១២​ប្រកួត​កន្លង​មក​នេះ ​មាន​ត្រឹម​តែ​១៣​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DialyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT