Livepool ​នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Jota ​ដល់​ទៅ​២​ខែ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Diogo Jota ​នឹង​អវត្តមាន​ដល់​ទៅ​២​ខែ​ឯ​ណោះ ​ដោយសារ​របួស​ជង្គង់។

​កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​នេះ​លេង​បាន​៨៧​នាទី​ឱ្យ​ក្រុម Liverpool ​ទល់​ក្រុម Midtylland ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​បើ​ទោះ​ជា​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ​ក៏​ដោយ។ ដោយ​ឡែក​របួស​ជង្គង់​នេះ​នឹង​ធ្វើ​ឱ្យ​លោក Klopp ​ពិបាក​ទៀត​ជាក់​ជា​មិន​ខាន ព្រោះ​ពួកគេ​បាន​របួស​កីឡាករ​ច្រើន​ណាស់​នៅ​រដូវ​កាល​នេះ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​ផ្លាស់​ពី​ក្រុម Wolves ​មក​ក្នុង​តម្លៃ​ខ្លួន​៤១​លាន​ផោន ​និង​ស្វែង​រក​គ្រាប់​បាល់​ក្នុង​ប្រកួត​សំខាន់​ៗ​ជា​ច្រើន។ ជាក់​ស្ដែង​១៧​ប្រកួត​មក​នេះ ​រក​បាន​៩​គ្រាប់​មក​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT