Chelsea ​ចាញ់ Everton ​ធ្វើ​ឱ្យ​បាត់​ឱកាស​ឡើង​កំពូល​តារាង​

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។​

​ក្រុម Everton ​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​នៅ​យប់មិញ​នេះ​ពិត​ជា​ពោរពេញ​ដោយ​ទំនុក​ចិត្ត​មែនទែន។ ​ជាក់​ស្ដែង ​បើ​ទោះ​ជា​ក្រុម Chelsea ​ព្យាយាម​សម្រុក​យ៉ាង​ណា​ក៏​ដោយ ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ម្ចាស់​ការ​នោះ​ដែរ។ ​លើស​ពី​នេះ​ទៅ​ទៀត ​ក្រុម​របស់​លោក Carlo Ancelotti ​ថែម​ទាំង​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ថែម​ទៀត​នៅ​នាទី​២២ ​ដោយ Sigurosson ​ទាត់​ប៉េណាល់ទី។

ជាមួយ​បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Lampard បាត់​ឱកាស​ឡើង​កំពូល​តារាង​ទៅ​ហើយ ​និង​ចាញ់​ប្រៀប​ក្រុម Spurs ​និង Liverpool ​ថែម​ទៀត។ បើ​សិន​ជា​ក្រុម​ទាំង​ពីរ​នេះ ​ឈ្នះ​ទាំង​ពីរ ​នោះ​គម្លាត​ពិន្ទុ​នឹង​មាន​កាន់​តែ​ច្រើន​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT