Juventus ​សម្រេច​បោះ​បង់​ការ​ប្រកួត​២០​នាទី​ចោល ព្រោះ Fan ​មក​រោម Ronaldo ​ពេក

ក្លឹប Juventus ​បាន​សម្រេច​បោះបង់​ការ​ប្រកួត​មិត្តភាព​១​ចោល ​បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់​បាន​រត់​ចូល​ទីលាន ដើម្បី​សុំ​ថត Selfie ជាមួយ Cristiano Ronaldo ។

ម្សិលមិញ​នេះ ​ក្រុម Juventus ​បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​មួយ ​រវាង​ឈុត​ជាមួយ​ឈុត​យុវជន។ ក្នុង​ការ​ប្រកួត​នោះ​ដែរ Ronaldo ​បាន​ចូល​លេង​កម្ដៅ​សាច់​ដុំ​ផង​ដែរ ​ហើយ​ក៏​រក​គ្រាប់​បាល់​បាន ​ជួយ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ៥-០។ ​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ផង ​នៅ​សល់​២០​នាទី​ចុង​ក្រោយ ​ស្រាប់​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់ សម្រេច​ចិត្ត​រត់​ចូល​ទីលាន​តែ​ម្ដង ដើម្បី​បាន​ប៉ះ Ronaldo ​និង​សុំ​ថត​រូប​ជាមួយ​គ្នា។

ដោយសារ​តែ​មាន​អ្នក​គាំទ្រ​រត់​ចូល​ចាប់​មិន​ឈ្នះ​នេះ​ហើយ ​ក្លឹប​ក៏​សម្រេច​បោះ​បង់​ការ​ប្រកួត​នោះ​ចោល ២០​នាទី​ចុង​ក្រោយ​តែ​ម្ដង​ទៅ ព្រោះ​ថា​សូម្បី​សន្តិសុខ ​ក៏​បាន​មក​សុំ Ronaldo ​ថត​ដែរ​ទៅ​ហើយ ​មិន​បាន​ជួយ​ឃាត់​អ្នក​គាំទ្រ​ឡើយ។ គេ​សង្កេត​ឃើញ​ថា​វត្តមាន​របស់ Ronaldo ​នៅ​ក្លឹប Juventus ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន ​ដោយ​នៅ​អ៊ីតាលី​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់​ស្រលាញ់​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ខ្លាំង​ណាស់៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT