គ្រូ Leeds United ​ជាប់​ក្នុង Top3 ​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​

លោក​ Marcelo Bielsa ​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣​នាក់​ចុង​ក្រោយ​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក Jurgen Klopp ​និង Hansi Flick ​។

​Zidane ​និង Julen ​ដែល​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ឈ្នះ La Liga ​និង​ម្នាក់​ទៀត​ឈ្នះ Europa League ​នោះ ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣​នាក់​ចុង​ក្រោយ​នៃ​គ្រូ​បង្វឹក​ល្អ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​លោក Biesla ​ឯ​ណោះ​ទេ ដែល​ជា​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង Top3 ​។ ​លោក​ជា​គ្រូ​បង្វឹក​ដែល​បាន​ដឹក​នាំ​ក្រុម Leeds United ​ឱ្យ​ឈ្នះ​ពាន​លីគ​លំដាប់​ទី​២​អង់គ្លេស Championship ​ដើម្បី​នាំ​ក្រុម Leeds ​ឡើង​មក​លេង​នៅ Premier League ​វិញ។

​ដោយ​ឡែក​លោក Flick ​វិញ ​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម Bayern Munich ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទាំង​ក្នុង​លីគ​និង​ជា​ពិសេស​នោះ​គឺ UEFA Champions League ​ដែល​លេង​មិន​ចាញ់​ទាល់​តែ​សោះ។ ​លោក Klopp ​ជា​គ្រូ​បង្វឹក Liverpool ​​ដឹក​នាំ​ក្រុម​ឈ្នះ Premier League ​វិញ ​ក្រោយ​ខកខាន​៣០​ឆ្នាំ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT