គ្រូ Leipzig ​ចង់​ប៉ះ Real Madrid ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​

​លោក  Julian Nagelsmann ​គ្រូ​បង្វឹក​របស់​ក្រុម Leipzig ​បាន​អះអាង​ថា​លោក​ចង់​ប៉ះ​ជាមួយ​ក្រុម Real Madrid ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។

​Leipzig ​បញ្ចប់​ទៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ​ដូច្នេះ​ពួកគេ​នឹង​ប៉ះ​ជាមួយ​ក្រុម​លេខ​១​តាម​ពូល​ដទៃ​ទៀត។ ដោយ​ក្រុម​លេខ​១​ដទៃ​ទៀត​ដែល​អាច​ប៉ះ​ពួកគេ​នោះ​មាន​ដូចជា Real Madrid . Juventus, Manchester City , Liverpool ​និង Chelsea ​ជា​ដើម។ ​ដោយ​ក្នុង​ចំណោម​ក្រុម​ទាំង​អស់​នេះ ​លោក Nagelsmann ​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ឬ Juventus ​។

​គ្រូ​បង្វឹក​វ័យ​ក្មេង​ខាង​លើ​បាន​និយាយ​ថា​៖ “ក្នុង​ចំណោម​ក្រុម​ដែល​យើង​អាច​ប៉ះ ​ខ្ញុំ​ពេញ​ចិត្ត​ណាស់​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ឬ Juventus ​។ ​ពួកគេ​ជា​ក្រុម​ល្អ ​និង​មាន​លេង​ច្រៀង​ប្រចាំ​ក្រុម​ពីរោះ។ ​ខ្ញុំ​នឹង​ច្រៀង​​តាម​ពួកគេ បើ​សិន​ជា​បាន​ជួប​ជាមួយ​ក្រុម​ទាំង​នេះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT