James ​មិន​អាច​ជួយ Everton ​ប៉ះ Chelsea ​នៅ​រាត្រី​នេះ​ទេ​

​ខ្សែ​បម្រើ​ឆ្នើម James Rodriguez ​នឹង​មិន​អាច​ជួយ​ក្រុម Everton ​លេង​ប្រកួត​ជាមួយ​ក្រុម Chelsea ​ឡើយ ព្រោះ​រូបគេ​មាន​បញ្ហា​របួស​កំភួន​ជើង​។

​ក្រុម Everton ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​នេះ​ជា​ការ​ប្រកួត​សំខាន់​មួយ​សម្រាប់​ម្ចាស់​ផ្ទះ Everton ​ព្រោះ​ថា​ក្រុម​តោ​ខៀវ Chelsea ​កំពុង​តែ​ឡើង​ជើង​ខ្លាំង​ណាស់។ ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។

​ប្រកួត​សំខាន់​ផង​ដែរ ​ប៉ុន្តែ​ក្រុម Everton ​បែរ​ជា​បាត់​បង់​សមាជិក​ម្នាក់​ទៅ​ហើយ។ ខ្សែ​បម្រើ James ​បាន​រង​របួស​កំភួន​ជើង ​មិន​អាច​លេង​បាន​ទេ។ ​របួស​នេះ​កើត​ឡើង​តាំង​ពី​ប្រកួត​ជាមួយ Burnley ​ម្ល៉េះ ​ហើយ​ត្រូវ​ការ​រយៈ​ពេល​បន្តិច​ទៀត ទើប​អាច​ចូល​លេង​វិញ​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT