Ole ​ថា Man Utd ​រដូវ​កាល​នេះ​នឹង​លើក​ពាន Premier League ​

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Manchester United ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​ឈ្នះ​ពាន​រង្វាន់ English Premier League ​មិន​ខាន​។

​បិសាច​ក្រហម​នឹង​បើក​ទ្វា​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​នៅ​ម៉ោង​១២:៣០នាទី​រំលង​អាធ្រាត្រ​នេះ ​បន្ទាប់​ពី​ពួកគេ​បរាជ័យ​នៅ​ពាន​រង្វាន់ UEFA Champions League ​។ ​ជំនួប Manchester Derby ​នេះ​ក៏​ជា​ការ​ប្រកួត​សំខាន់​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម​ដែរ ព្រោះ​ថា​ពួកគេ​ទាមទារ​ជ័យជម្នះ​ដើម្បី​ប្រជែង​ពាន​រង្វាន់ Premier League ​។

លោក Ole ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​ទទួល​បាន​ជ័យជម្នះ ព្រោះ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​រដូវ​កាល​នេះ។ មួយ​វិញ​ទៀត ​លោក​មើល​ឃើញ​ថា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​គឺ​សមាជិក​ក្រុម​លេង​បាន​ល្អ​ម្ដង​បន្តិច​ៗ​ហើយ។ ​ប្រសិន​បើ​ក្រុម​អាច​ឈ្នះ​គ្រប់​ការ​ប្រកួត​បាន ​នោះ​នឹង​បាន​ពាន​រង្វាន់ Premier League ​មិន​ខាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT