Zidane ​ថា​ឆ្នាំ​នេះ AT Madrid ​ជា​ក្រុម​អាច​ឈ្នះ La Liga ​បាន​

​ក្រុម Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Atletico Madrid ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ។​

​ក្រុម Real Madrid ​នៅ​ចាញ់​ពិន្ទុ​ក្រុម AT Madrid ​ច្រើន ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត​គឺ​ទាមទារ​ឱ្យ​ពួកគេ​ឈ្នះ​ជា​ចាំ​បាច់​ទើប​អាច​ប្រជែង​ទៀត​បាន។ ដោយ​ឡែក​បើ​មើល​ទៅ​លើ​ក្រុម AT Madrid ​របស់​លោក Simeone ​វិញ គឺ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​។

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​៖ “ពួកគេ​ជា​ក្រុម​ល្អ ​ពួកគេ​តែងតែ​បង្ហាញ​វា​នៅ​លើ​ទីលាន។ ​ការ​ខិតខំ​របស់​ពួកគេ​ទើប​ធ្វើ​ឱ្យ​បាន​លទ្ធផល​លេខ​មួយ​នៅ​ពេល​នេះ។ វា​នឹង​ក្លាយ​ជា​ប្រកួត​ល្អ​មួយ ​ហើយ​យើង​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT