Saha ជំរុញ​ឲ្យ Arteta លៃលក​យក​កីឡាករ Chelsea មួយ​រូប​ចូល​ក្រុម​វិញ

អតីត​ខ្សែ​ប្រយុទ្ធ Louis Saha បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​កាំភ្លើង​ធំ Arsenal គួរ​តែ​ពិចារណា​នាំ​យក Olivier Giroud របស់ Chelsea មក​ចូលរួម​វិញ នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។

បញ្ជាក់​ថា លោក Wenger គឺ​ជា​អ្នក​បណ្តុះបណ្តាល​នាំ​យក Giroud មក PL នៅ​ឆ្នាំ ២០១២ ហើយ​កីឡាករ​បារាំង​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ ដោយ​រក​បាន​ច្រើន​ជាង​ ១០០ គ្រាប់​ឲ្យ Arsenal និង​ជួយ​ក្រុម​ឈ្នះ​ពាន FA Cup។ ដោយ​ឡែក​ការ​ផ្ទេរ​មក Chelsea គេ​ក៏​នៅ​តែ​ខ្លាំង ហើយ​ថ្មីៗ​នេះ​នៅ UCL រក​បាន ៤ គ្រាប់/ប្រកួត​ទៀត​ផង។

ប្រាប់ Genting Bet លោក Saha និយាយ​ថា៖ “Olivier Giroud អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់ Arsenal ប្រសិន​ពួក​គេ​ចុះ​ហត្ថលេខា​យក​គេ​មក​វិញ ព្រោះ​គេ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល”។

លោក​បន្ត​ទៀត​ថា៖ “គេ​មិន​ត្រឹម​តែ​អាច​ផ្តល់​ឲ្យ​ក្រុម​របស់​អ្នក​នៅ​បែបបទ​លេង​ដែល​ចង់​បាន​នោះ​ទេ លើស​ពី​នេះ​គេ​តែងតែ​ក្រោក​ឈរ​ដើម្បី​ដោះស្រាយ​បញ្ហា ពោល​គឺ​ក្រុម​នៅ​អង់គ្លេស​ទាំង​អស់​ពិត​ជា​ពេញចិត្ត​ដែល​មាន Giroud ស្ថិត​នៅ​ប្រព័ន្ធ​លេង​លំដាប់​កំពូល​របស់​ពួក​គេ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT