Pep ៖ ​ខ្ញុំ​ចង់​ឱ្យ Mendy ​ផ្អាក​រឿង Social Media ​ខ្លះ ​មក​ប្រឹង​ហ្វឹកហាត់​វិញ

ក្រុម​ការពារ​តំណែង​ជើង​ឯក Manchester City ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ប្រកួត​បើក​រដូវ​កាល​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០។

ក្នុង​ការ​ប្រកួត​នោះ​ដែរ Mendy ​ខ្សែ​ការពារ​ឆ្វេង ​ក៏​បាន​ជាប់​ចូល​លេង​ផង​ដែរ ដែល​នេះ​ជា​ប្រកួត​ទី ៥​របស់​ខ្លួន​ឱ្យ Man City ​តាំង​ពី​ផ្លាស់​មក​រដូវ​កាល​មុន ​ប៉ុន្តែ​របួស​ជាប់​រហូត។ លោក Guardiola ​សរសើរ​សមត្ថភាព​លេង​របស់​ខ្សែ​ការពារ​រូប​នេះ ​ក្រោយ​ពី​ជា​ពី​របួស​មក​វិញ។ តែ​ជាមួយ​នឹង​ការ​សរសើរ​នេះ​ដែរ ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ រំពឹង​ថា Mendy ​នឹង​កាត់​បន្ថយ​ការ​លេង Social Media ​ខ្លះ ​ដើម្បី​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត

អតីត​អ្នក​ចាត់ការ Bayern Munich ​បាន​និយាយ​ថា​៖ “Mendy ​គឺ Mendy ។ ជួន​កាល​យើង​ចង់​តែ​សម្លាប់​គាត់​ទេ ​ហើយ​ពេល​ខ្លះ​ទៀត​គាត់​គឺ​ពិត​ជា​កីឡាករ​ល្អ​ខ្លាំង​ណាស់។ Mendy ​ត្រូវ​ពង្រឹង​សមត្ថភាព​ច្រើន​ទៀត ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ផ្អាក​លេង social media ​ខ្លះ ​ដើម្បី​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​ខ្លាំង​ថែម​ទៀត”៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT