Boateng ចង់​ឲ្យ Messi ចាកចេញ​ពី Barca ហើយ​ផ្ទេរ​ទៅ​ក្លឹប​នេះ ដើម្បី​គោរព​វិ.ញ្ញាណក្ខន្ធ Maradona

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប Barcelona គឺ Kevin-Prince Boateng បាន​ជំរុញ​ឲ្យ​មិត្ត​ចាស់ Lionel Messi ធ្វើ​ការ​ចាកចេញ​ពី Barcelona នឹង​ទៅ​ចូលរួម​នៅ​លីគ Serie A គឺ​ក្លឹប​ Napoli នៅ​ពេល​ផុត​កុងត្រា​នា​ឆ្នាំ ២០២១។

អនាគត​របស់ M10 មិន​មាន​ភាគរយ​ខ្ពស់​នោះ​ទេ នឹង​បន្ត​នៅ Camp Nou ខណៈ​ដែល​ការ​លេង​របស់ស Barcelona ក៏​កំពុង​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត។ ហេតុ​នេះ​ហើយ​ទើប Boateng ព្យាយាម​ជំរុញ​ចង់​ឲ្យ M10 ចាកចេញ​ និង​ដើម្បី​គោរព​វិ.ញ្ញាណក្ខន្ធ​លក្ខណៈ​ពិសេស​មួយ​សម្រាប់ Diego Maradona ​តែ​ម្តង​ទៅ។

ប្រាប់​សារព័ត៌មាន ESPN កីឡាករ Baoteng និយាយ​ថា៖ “Messi គួរ​តែ​ទៅ Napoli ពេល​កុងត្រា​របស់​គេ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​គេ​អាច​និយាយ​ថា ខ្ញុំ​មាន​កិត្តិយស​នឹង​បន្ត​ប្រើប្រាស់​អាវ​លេខ ១០ របស់ Maradona ហើយ​លេង​ឲ្យ Napoli ១ ឬ ២ ឆ្នាំ ដោយ​មិន​គិត​ពី​រឿង​ប្រាក់កាស​ ហើយ​លេង​ដោយ​ប្រើប្រាស់​បេះដូង”។

លោក​បន្ត​ថា៖ “បែប​នេះ​វា​ប្រៀប​បាន​ដូច​ជា​ខ្សែ​ភាព​យន្ត​មួយ​អ៊ីចឹង ហើយ​គាត់​នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​ដោយ​ជិះ​ឧទ្ធម្ភាគចក្រ ព្រោះ​អ្នក​គាំទ្រ​នឹង​ពុះកញ្ជ្រោល​ស្កាត់​ចាំ​ជួប​គាត់​តាម​ផ្លូវ​ហើយ តែ​វា​ក៏​មើល​ទៅ​នឹង​រីករាយ​សម្រាប់​គាត់​ដែរ”៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT