Bruno និង Mourinho ឈ្នះ​ពាន​កីឡាករ/អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ខែ​វិច្ឆិកា​នៅ PL

កីឡាករ Bruno Fernandes បាន​ឈ្នះ​ពាន​រង្វាន់​នាម​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​នៅ Premier League សារ​ជា​ថ្មី ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេញ​មួយ​ខែ​សម្រាប់​ក្លឹប​បិសាច​ក្រហម Man Utd។

Bruno គេ​រក​បាន ៤ គ្រាប់​និង Assist ១ នៅ ៤ ប្រកួត​សម្រាប់​ខែ​វិច្ឆិកា ហើយ​បូក​បន្ថែម​ពាន​នេះ​មួយ​ទៀត​គឺ​ចំនួន ៣ ហើយ​សម្រាប់​គេ [Premier League Player of the Month]។ នៅ​ខ្វះ​តែ​មួយ​ទៀត​ប៉ុណ្ណោះ កីឡាករ​ព័រទុយហ្គាល់​អាច​តាម​ស្មើ​ឈ្មោះ​របស់ Ronaldo ដែល​ធ្លាប់​ឈ្នះ​បួន​ដង​កាល​នៅ United។

ដូច​គ្នា​ទៅ​នឹង​លោក Jose Mourinho ដែល​កំពុង​ដឹកនាំ​ឲ្យ Spurs ឈរ​កំពូល​តារាង Premier League ក៏​បាន​ឈ្នះ​នាម​ជា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ខែ​ផង​ដែរ។ ក្រោយ​ពី​ឈ្នះ​ពាន​នេះ លោក Mourinho បាន​និយាយ​ពាក្យ​គួរ​ឲ្យ​គោរព​ថា៖ “គេ​ហៅ​ពាន​នេះ​ថា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ខែ តែ​សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា​ជា​ក្រុម​ល្អ​បំផុត​ប្រចាំ​ខែ​ទៅ​វិញ​ទេ ព្រោះ​គ្រប់​យ៉ាង​គឺ​បាន​មក​ពី​ការ​ផ្តល់​ឲ្យ​របស់​កីឡាករ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT