• [ផ្លូវការ] នេះ​បេក្ខភាព ៣ រូប​ចុង​ក្រោយ​សម្រាប់​ពាន The Best 2020 របស់ FIFA

    សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ FIFA បាន​ធ្វើ​ការ​ប្រកាស​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ជុំវិញ​បេក្ខភាព ៣ រូប​ចុង​ក្រោយ សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត “Thes Best” ឆ្នាំ ២០២០។

    ក្នុង​នោះ​គឺ​រួម​មាន ដូច​ជា Cristiano Ronaldo, Lionel Messi និង Robert Lewandowski។ ការ​ជ្រើសរើស​នេះ​គឺ​ផ្អែក​លើ​ការ​លេង​និង​ជោគជ័យ​របស់​កីឡាករ ដែល​រាប់​ចាប់​ពី​ថ្ងៃ​ទី ២០ ​កក្កដា ឆ្នាំ ២០១៩ មក​ទល់​ថ្ងៃ​ទី ៧ ​តុលា ឆ្នាំ ២០២០។

    អ្នក​ឈ្នះ​ពាន​រង្វាន់​នោះ​ជា​ផ្លូវការ នឹង​ប្រកាស​នៅ​ព្រឹត្តិការណ៍ <<The Best FIFA Football Awards>> នា​ថ្ងៃ​ទី ១៧ ​ធ្នូ ឆ្នាំ ២០២០ ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស។

    បញ្ជាក់​ថា កាល​ពី​ឆ្នាំ​ចាស់ ២០១៩ ពាន​នេះ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​របស់​កីឡាករ​អាហ្សង់ទីន Messi ក្រោយ​ពី​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ La Liga និង​ឆ្លង​បាន​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៅ Champions League ជាមួយ Barcelona៕

    ប្រភព៖ BeSoccer

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT