Pep ​ថា Man City ​មាន​ចំណុច​ត្រូវ​កែ​លម្អ​ច្រើន​ក្នុង​តំបន់​ការពារ​

លោក Pep Guardiola ​បាន​អះអាង​ថា​ក្រុម Manchester City ​របស់​ខ្លួន​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ណាស់​ដែល​ត្រូវ​កែ​លម្អ​ទៀត ​បើ​ទោះ​ជា​ឈ្នះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ក៏​ដោយ។

​ក្រុម Man City ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Manchester United ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។ ​

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Pep ​បាន​ព្រមាន​កូន​ក្រុម​ថា​នឹង​ជួប​ផល​វិបាក​មិន​ខាន ប៉ះ Man Utd ​បើ​បន្ដ​មាន Error ​នៅ​តំបន់​ការពារ​ទៀត។ អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ​ថា ​កំហុស​តំបន់​ការពារ​ពេល​លេង​ទល់​ក្រុម Leicester ​និង Spurs ​គឺ​មិន​គួរ​កើត​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ក្រុម​បាត់​បង់​ពិន្ទុ​មិន​ខាន។ យ៉ាងណាមិញ ​លោក​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​មាន​កីឡាករ​ជា​សះស្បើយ​វិញ​មួយ​ចំនួន​ដែរ។

​ក្រុម​មេឃ​ខៀវ Man City ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​៧​ក្នុង​តារាង Premier League ប៉ុន្តែ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ដែរ។ ប្រសិន​បើ​ពួកគេ​ឈ្នះ​១​ប្រកួត​ក្នុង​ដៃ​ទៀត ​ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រជែង​កំពូល​តារាង​ដូច​គ្នា៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT