PSG ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Dele Alli ​របស់ Spurs ​

ក្រុម​បារាំង PSG ​ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​មិន​សូវ​បាន​លេង Dele Alli ​នៅ​រដូវ​កាល​ដោះដូរ​ខាង​មុខ​នេះ ​ក្រោយ​ពី​ឃើញ​រូបគេ​អង្គុយ​កៅអី​បម្រុង​ច្រើន។

​កាល​ពី​រដូវ​កាល​ដោះដូរ​កន្លង​ទៅ ​ក្រុម PSG ​បាន​ស្នើ​ម្ដង​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ក្រុម Spurs ​បដិសេធ​វិញ ​ក្រោយ​ពី​លោក Jose Mourinho ​បញ្ជាក់​ថា Alli ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម។ ​តែ​នៅ​ដើម​រដូវ​កាល​នេះ ​អ្វី​គ្រប់​យ៉ាង​មិន​ដូច​ការ​គិត​ទេ ពោល​គឺ​កីឡាករ​អង់គ្លេស​រូប​នេះ​មិន​មាន​ឱកាស​បាន​លេង​ច្រើន​ឡើយ។

មើល​ឃើញ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម PSG ​ចាប់​ផ្ដើម​ចរចា​ម្ដង​ទៀត។ ​ខណៈ​ដែល​ម្ដង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជា​អាច​យក​បាន​ហើយ ព្រោះ Spurs ​ក៏​មាន​ចិត្ត​ចង់​បញ្ចេញ​កីឡាករ​ខ្លះ​ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT