គ្រូបង្វឹកថ្មី​របស់​ភ្នំពេញ​ក្រោន​បង្ហាញផល​វិជ្ជមានរបស់​ក្រុម​ក្នុង​សប្ដាហ៍​ដំបូង​ត្បិតជួប​ប្រទះបញ្ហា កូវីដ១៩

គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi បាន​បង្ហាញ​អំពី​ការ​អភិវឌ្ឍន៍​របស់​ក្រុម​ក្រោយ​ដឹកនាំ​ហ្វឹកហាត់​បាន​មួយ​សប្ដាហ៍​ដំបូងប៉ុណ្ណោះ ដោយ​សារដោយ​សារ​តែបញ្ហាកូវីដ១៩ ដែលតម្រូវឲ្យកាត់បន្ថយការជួបជុំ និងប្រមូលផ្តុំ ប៉ុន្តែ​ក្រុម​មាន​ការ​សហការ​គ្នា​បាន​ល្អ។

« ខ្ញុំមានអារម្មណ៍ល្អណាស់សម្រាប់ការជួបជុំពួកគេជាលើកដំបូងនេះ ពួកគេមានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើការ ខ្ញុំក៏មើលឃើញដែលថាពួកគេមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយក្រុមល្អៗនៅក្នុងលីគ » ។

Oleg បានបន្តទៀតថា៖ « ស្ថិតក្នុងដំណាក់កាលនេះ ជាពេលវេលាដែលល្អបំផុតក្នុងការបន្ថែមគុណភាពរបស់ពួកគេលើទីលាន ព្រោះការធ្វើការខ្លាំងលើទីលានតែមួយមុខមិនគ្រប់គ្រាន់ឡើយ វាតម្រូវឲ្យយើងធ្វើការបន្ថែមទៀតដើម្បីជាកីឡាករអាជីព ។ កីឡាករត្រូវតែមានគុណភាពទាំងបច្ចេកទេស និងការសម្រេចចិត្តលើទីលាន ហើយបូករួមជាមួយនឹងគំនិតនៃការចង់ឈ្នះ ដើម្បីបង្កើតឱកាសលេង និងមានលទ្ធផលល្អដល់ក្លឹប »។

« ខ្ញុំចង់បញ្ជាក់ពីវត្តមានរបស់ប្រធានក្លឹបដែលបានចូលរួមជាមួយយើងក្នុងថ្ងៃដែលយើងហ្វឹកហាត់ដំបូងផងដែរ គាត់មកដើម្បីជម្រុញ និងលើកទឹកចិត្តយើង ទាំងអស់នេះពិតជាជួយយើងខ្លាំងណាស់ក្នុងការបង្កើឲ្យមានភាពស្និតស្នាលក្នុងក្រុមផងដែរ » ៕

ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT